ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការដឹកនាំគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3)

admin By admin October 2, 2026

សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប.៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.  និងជាសហប្រធានគណៈកម្មការដឹកនាំគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3)  និងលោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មការដឹកនាំគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3) បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការដឹកនាំគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3) ដោយមានការចូលរួមពីសមាជិកនៃគណៈកម្មការដឹកនាំគម្រោងដែលរួមមាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ តំណាងក្រសួងកិច្ចការនារី តំណាងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អភិបាលរងខេត្តពោធិ៍សាត់ អភិបាលរងខេត្តព្រះវិហារ អភិបាលរងខេត្តបាត់ដំបង និងដោយមានការចូលរួមពីក្រុមការងារដឹកនាំ និងអនុវត្តគម្រោង ទីប្រឹក្សា និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបចំនួន៣០រូប ក្នុងនោះមានស្រ្តីចំនួន១២រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ (១). ប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដឹកនាំគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២). ធ្វើបទបង្ហាញរួមស្តីពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (៣).ធ្វើបទបង្ហាញស្តីពីផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ និង (៤).ពិនិត្យ ​និងអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *