ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ គ.ដ.ន.ជ.
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាននៃ គ.ដ.ន.ជ. អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ គ.ដ.ន.ជ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធាន គ.ដ.ន.ជ. នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ ស្នើសុំការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន៥ (ខេត្តស្ទឹងត្រែង កំពង់ចាម បន្ទាយមានជ័យ កំពត និងខេត្តស្វាយរៀង) ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ៤ (ក្រុងកំពត ប៉ោយប៉ែត សិរិសោភ័ណ និងក្រុងអរិយក្សត្រ) និងប្លងគោលប្រើប្រាស់ដីស្រុក ចំនួន ៣ (ស្រុកឈូក អូរយ៉ាដាវ និងស្រុកកែវសីមា)។









