អភិបាលខេត្តបាត់ដំបង និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

admin By admin October 6, 2026

បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាន មានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗកុមារ កំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងស្តាប់ឱវាទរបស់លោកគ្រូ អ្នកគ្រូឱ្យបានល្អ ព្រមទាំងសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនលើក្មួយៗកុមារកំព្រាទាំងអស់ឱ្យបានល្អប្រសើរហើយបង្រៀនដល់ក្មេងៗឱ្យចេះថែរក្សាអនាម័យ ថែរក្សាសុខភាព និងចំណេះជំនាញល្អៗផ្សេងទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានរៀបចំអាហារពេលល្ងាច និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *