លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

admin By admin October 6, 2026

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា ពីឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពពាណិជកម្មខេត្ត។ 

អំណោយរួមមាន៖ ថវិកា ចំនួន ៤,១៥០ដុល្លារ(បួនពាន់មួយរយហាសិបដុល្លារ), អង្ករចំនួន ៩តោន, ត្រីខកំប៉ុង ចំនួន ៣០កេស។

លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា អុឹង វណ្ណម៉ៅ ព្រមទាំង សមាជិក សមាជិការទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ ពលះ កុំបី ឃ្លៀងឃ្លាតឡើយ សូមរកទទួលទានមានបានជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *