ស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
តាកែវ ៖ នៅព្រឹកថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព និងសម្រួលចរាចរណ៍តាមដងផ្លូវជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង ប្រធានផែនការងារទាំងអស់, លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង ស្រុក និងលោកអធិការរង ផែនសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្តាប់ធ្នាប់ និងអត្តសញ្ញាណកម្ម៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ









