ឯកឧត្ដម ផាន់ ចាន់ធុល អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំរបាយការណ៍ វាយតម្លៃពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

admin By admin October 6, 2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំរបាយការណ៍ វាយតម្លៃ ពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៃការអនុវត្តផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានាចំណុះ អគ្គនាយដ្ឋានផ្សេងៗជាច្រើនរូបផងដែរ ។

ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ឯកឧត្តម អស់លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។

ឯកឧត្តម ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡេីងគឺ ដេីម្បីជជែកពិភាក្សាមតិយោបល់ និងស្វែងរកធាតុចូលបន្ថែមសម្រាប់រៀបចំតាក់តែងរបាយការណ៍ វាយតម្លៃ ពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកានតែមានប្រសិទ្ធភាពថែមទៀត។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *