ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម







