ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ជាមួយ វិស័យឯកជន
នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ជាមួយលោក Yu Limin ប្រធានក្រុមហ៊ុន Hangzhu Shen-Zhe Holdings Co.,Ltd ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃទីស្ដីការក្រសួងមហាផ្ទៃ៕
ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ









