ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយដំណើរការនិងនីតិវិធីវាយតម្លៃនិងការផ្តល់ “សញ្ញាបត្របណ្ឌិតកិត្តិយស” និងគោរមងារ “សន្តិបណ្ឌិត”

admin By admin October 6, 2026

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការវាយតម្លៃលក្ខណសម្បតិ្តនិងស្នាដៃបេក្ខជនបណ្ឌិតកិត្តិយសនិងផ្តល់គោរមងារសន្តិបណ្ឌិត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយដំណើរការនិងនីតិវិធីវាយតម្លៃនិងការផ្តល់ “សញ្ញាបត្របណ្ឌិតកិត្តិយស”និងគោរមងារ “សន្តិបណ្ឌិត” ដោយមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ឧត្តមសេនីយ៍ វរសេនីយ៍ ដែលជាសមាជិកនៃអនុគណៈកម្មការប្រតិបត្តិ និងឧត្តមសេនីយ៍ វរសេនីយ៍ លោក លោកស្រីជាតំណាង ឥស្សរជនទាំង១៧រូប ដែលត្រូវបានគណៈកម្មការជ្រើសរើសយកមកវាយតម្លៃ ដើម្បីផ្តល់សញ្ញាបត្រកិត្តិយសនិងគោរមងារសន្តិបណ្ឌិត នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក – A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីឱ្យតំណាងឥស្សរជនម្នាក់ៗបានយល់អំពីនីតិវិធីនៃការវាយតម្លៃដែលគណៈកម្មការវាយតម្លៃបានកំណត់និងរបៀបនៃការរៀបចំបំពេញឯកសារនានាសម្រាប់បេក្ខជន ស្របតាមលក្ខណៈវិនិច្ឆ័យនីមួយៗ និងមានលក្ខណៈងាយស្រួលក្នុងការរៀបចំ ឱ្យស្របតាមទម្រង់ដែលបានឯកភាពពីគណៈកម្មការ។

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *