ឯកឧត្តម ឆែម សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីសន្តិសុខពន្ធនាគារ
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណកម្មការជាតិដោះលែងដោយមានលក្ខខ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីសន្តិសុខពន្ធនាគារ ផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខ ដូចជាសកម្មភាពខុសច្បាប់នានានៅក្នុងពន្ធនាគារ
ពិធីនេះ ក៏មានការចូលរួមពីភារធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្រ្តីទទួលបន្ទុកកម្មវិធីទប់ស្កាត់បទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC-ROSEAP) និងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ អនុប្រធាននាយកដ្ឋាន អនុប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានពន្ធនាគាររាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & ម៉ូន (SUN & MOON)។
កម្មពិធីនេះដែរមាន ការសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធនាគារ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC-ROSEAP) និងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយមានការឧបត្ថម្ភគាំទ្រដោយអគ្គនាយកដ្ឋានអប់រំកែប្រែ នៃក្រសួងយុត្តិធម៌ជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា៕










