ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបស្គែមអនឡាញ
បន្ទាយមានជ័យ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជំនួបពិភាក្សាការងារ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ ការបង្ការ បង្រ្កាបស្គែមអនឡាញ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាមួយលោក ឧត្ដមសេនីយ៍ទោ ផាន សុភ័ក្រ្ត ប្រធានលេខាធិការដ្ឋាននាយកដ្ឋាន កណ្ដាលសន្តិសុខ ជាអ្នកសម្របសម្រួល ឱ្យលោកស្រី គ្រីស្ទីន វ៉ារ៉េល ជាអនុប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និង ប្រទេសវៀតណាម លោកស្រី ជូលៀ ស្ទីវេន ជាប្រធានអនុព័ន្ឋអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និង ប្រទេសវៀតណាម ជំនួបនេះ ធ្វើនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ






