អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់នាយទាហាន នាយទាហានរងពលទាហាន ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន

admin By admin October 7, 2026

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខ ចែកអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តមណ្ឌលគិរី មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរនានាជុំវិញខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកអភិបាលក្រុងនិងអង្គភាពមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តជាច្រេីនរូបទៀត។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *