ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ១៥វត្ត ក្នុងខេត្តបាត់ដំបង
ព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ១៥វត្ត ក្នុងខេត្តបាត់ដំបង។ ពិធីនេះ រៀបចំនៅវត្តពោធិមង្គលារាម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។









