រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

admin By admin October 7, 2026

ខេត្តក្រចេះ​៖​ ព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំកាំពីសាលាខេត្ត។

 ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ និងអង្គភាពទាំង២ មន្រ្តីរាជការ ចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធ ។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។

របៀបវារៈទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។

របៀបវារៈទី៣៖ ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីកាលបរិច្ឆេទ នៃការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំ២០២៦។

របៀបវារៈទី៤៖ បញ្ហាផ្សេងៗ។

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *