ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩

admin By admin October 7, 2026

ខេត្តក្រចេះ​៖​ ព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩ និងកងកម្លាំងវរៈការពារព្រំដែនគោក២២៥ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន នៅស្រុកស្នួល ខេត្តក្រចេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ 

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ព្រមទាំងថ្លែងអំណរគុណចំពោះការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការការពារបូរណភាពទឹកដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្ន និងបំពេញភារកិច្ចឱ្យបានល្អប្រសើរ ដោយរក្សាសាមគ្គីភាព និងសហការគ្នា ដើម្បីធានាសន្តិសុខ និងស្ថិរភាពតាមតំបន់ព្រំដែន។

ឯកឧត្តម អភិបាលខេត្ត លើកឡើងថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្រចេះ ចំពោះកងកម្លាំងដែលកំពុងលះបង់កម្លាំងកាយចិត្ត ឈរជើងការពារព្រំដែន និងបំពេញភារកិច្ច ដើម្បីសន្តិសុខ និងសុខសាន្តរបស់ប្រជាពលរដ្ឋ។

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *