ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងទិសដៅបន្តនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រដ្ឋបាលខេត្តកំពង់ចាម

admin By admin October 7, 2026

នៅព្រឹកថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី៣ខេត្តកំពង់ចាម ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព »  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងទិសដៅបន្តនៃការអនុវត្តនគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ររបស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលសន្និសិទសាលាខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម  ឯកឧត្តម ឈឹម សេរីភួន អនុរដ្ឋលេខាធិការ ឯកឧត្តម ហេងពិទូ អនុរដ្ឋលេខាធិការ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត លោកស្នងការ-ស្នងការរង នគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រុមការងារលេខាធិការដ្ឋាន គ.ភ.ឃ.សអស់លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង និងអធិការ-អធិការរងស្រុក-ក្រុង អស់លោក លោកសី មេឃុំ-ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំង អ្នកពាក់ព័ន្ធមានចំនួន សរុប ៥១៩នាក់ ស្ត្រីចំនួន ៩៨នាក់ ។

ក្នុងក្នុងពិធីនេះដែរក៏មានបទអន្តរាគមន៍៖

១-លោកអភិបាល នៃគណៈអភិបាលស្រុក ស្ទឹងត្រង់ លើប្រធានបទ ការគ្រប់គ្រងគ្រោះមហន្តរាយ និងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋជម្លៀសមកកាន់ទីទួល  

២-លោកអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ លើប្រធានបទ ការអន្តរាគមន៍ឆ្លើយតបការងារ គ្រោះមហន្តរាយ។

៣-លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លើប្រធានបទ ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាននៅតំបន់រមណីយដ្ឋានទឹកឆារ ។ 

៤-លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត លើប្រធានបទ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាប បទល្មើស គ្រឿងញៀន ល្បែងស៊ីសង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និង បង្ហាញជូន អំពីការប្រើប្រាស់ App Kapea Scams ការពារទូរស័ព្ទ ពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅចុងកម្មវិធីរដ្ឋបាលខេត្តបានប្រគល់ tablet ជូនដល់អភិបាលស្រុកទាំង១០ ក្នុងមួយស្រុកទទួលបានចំនួន១tablet   និងលេខាធិការដ្ឋានគ្រោះមហន្តរាយចំនួន១ tablet ទុកសម្រាប់បំពេញការងារផងដែរ។  

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *