លោកជំទាវ មឿង ស៊ាងសេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១២ នៅវត្តសារាវ័នតេជោ

admin By admin October 7, 2026

ក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មឿង ស៊ាងសេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១២ នៅវត្តសារាវ័នតេជោ ដើម្បីឧទ្ទិសកុសលជូន អ្នកមានគុណ ញាតិការទាំងប្រាំពីរសណ្តាន និងបុព្វបុរសស្នេហាជាតិ ព្រមទាំងមន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ទៅកាន់បរលោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណៈកម្មការ ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តសារាវ័នតេជោ ផងដែរ។ 

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *