អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន៤សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

admin By admin October 7, 2026

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅសង្កាត់ព្រះពន្លា, សង្កាត់ទឹកថ្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បន្តធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ក៏ដូចជារស់នៅតាមខ្នងផ្ទះ សូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ និងត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ចំពោះកូនចៅតូចៗមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡើយក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។

ព្រមជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយផ្តល់ជូនដល់បងប្អូនប្រជាការពារ នៅក្នុងសង្កាត់កំពង់ស្វាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់បើទោះបីជាដំឡើងប្រាក់ឧបត្ថម្ភជាប្រចាំខែក៏ដោយ ហេីយការចូលរួមនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសុវត្ថិភាព ពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *