កម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប ចុះផ្សព្វផ្សាយអប់រំណែនាំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះរាជដំណាក់

admin By admin October 7, 2026

សៀមរាប៖ ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចូលរួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះរាជដំណាក់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាប ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះដែលក្រុមការងារក៏បានចែកជូននូវមួកការពារសុវត្ថិភាព សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី ស្ទិកគ័រចំណាំងផ្លាត និងណែនាំនូវវិធានការនានាដើម្បីបញ្ចៀសពីហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *