ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា

admin By admin October 7, 2026

នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងតាមប្រព័ន្ធអនឡាញ សម្រាប់លោកនាយក នាយករង គ្រូនគរបាលជាតិ និងមន្ត្រីសាលា ព្រមទាំងសិស្សនគរបាល-សិក្ខាកាមទាំងអស់នៃសាលានគរបាលជាតិភូមិភាគទាំង៦និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងដើម្បីណែនាំតម្រង់ទិសដល់អ្នកសិក្សាទាំងអស់ ក្នុងឱកាសឈប់សម្រាករយៈពេលខ្លីក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានផ្តាំផ្ញើដល់អ្នកសិក្សាទាំងអស់ ដូចខាងក្រោម៖

ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពជាចម្បងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរគ្រប់ច្រកល្ហក ពិសេស រាល់សកម្មភាពផ្សេងៗនៅភូមិកំណើត ដោយគិតសុវត្ថិភាពជាចម្បងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងគោរពប្រណិបត្តិប្រពៃណីខ្មែរឱ្យបានល្អប្រសើរ ស័ក្តិសមជាអ្នកមានចំណេះដឹង ជាអ្នកបម្រើប្រជាពលរដ្ឋដ៏ល្អនាពេលអនាគត៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *