ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងាររៀបចំផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០

admin By admin October 7, 2026

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើការងាររៀបចំផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល និងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍឌីជីថលរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦-២០៣០។

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *