ឯកឧត្តម នេត្រ ភក្រ្តា និងលោកជំទាវ នាំអំណោយជូនកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

admin By admin October 7, 2026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បាននាំយកអំណោយមកជូនបងប្អូនកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីស្តីការក្រសួងព័ត៌មាន។

ការផ្តល់អំណោយនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសួនច្បារជ័យមង្គលព័ត៌មាន ដើម្បីចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តដល់បងប្អូនកម្មករ-កម្មការិនី ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ។

Leave a Reply

Your email address will not be published. Required fields are marked *