លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តជំរុញការចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករឱ្យបង្កើនការគិតគូររៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់

admin By admin October 8, 2026

ខេត្តកែប៖ ដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរង ទទួលការរងារសណ្តាប់ធ្នាប់ បន្តដឹកនាំកម្លាំងការិយាល័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ និងណែនាំដល់អាជីវករនៅផ្សារដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ឱ្យបង្កើនការគិតគូរ ការរៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ បញ្ចៀសការកកស្ទះចរាចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *