អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ ដោយមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី រួមជាមួយនិងប្រតិភូអមដំណើរជាច្រេីនរូបទៀត។
ថ្នាក់ដឹកនាំខេត្ត ក៏បានប្រគល់អំណោយរួមមាន ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមជាមួយថវិកាមួយចំនួន ដែលទទួលបានពីមន្រ្តីរាជការ និងសប្បុរសជននានា ក្នុងខេត្តមណ្ឌលគិរី ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕
ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី








