លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រៀមលក្ខណៈអន្តរាគមន៍២៤/២៤ម៉ោង លើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម ទីប្រជុំជន និងតំបន់រមណីយដ្ឋានទេសចរណ៍នានាទូទាំងខេត្ត និងជួយសម្រួលដល់ការធ្វើចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗ និងមុខច្រកចូលវត្តអារាម ដើម្បីកាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន








