ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ នៅខេត្តព្រៃវែង

admin By admin October 8, 2026

ព្រៃវែង ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាប្រជុំ សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក លាត ភារុណ អភិបាលរង តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង លោក អគ្គនាយករង លោក លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រីនាយក នាយករងរដ្ឋបាល អភិបាល អភិបាលរងក្រុង ស្រុក អធិការ អធិការរង មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងជំរុញការអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋ ស្របតាមផែនការ និងសន្ទស្សន៍ របស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ក្រុមការងារនឹងធ្វើការតាមដាន និងរាយការណ៍អំពីវឌ្ឍនភាពជាប្រចាំ ដោយបង្ហាញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីទីតាំងផ្តល់សេវា ឯកសារតម្រូវ និងនីតិវិធីពាក់ព័ន្ធ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាអត្តសញ្ញាណកម្មដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជារួមកិច្ចការនេះ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *