ឯកឧត្តម នៅ លក្ខណា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តខែតុលា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.

admin By admin October 8, 2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.)  បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តខែតុលា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក. ។ 

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ដោយមានអញ្ជើញចូលរួមពី ឯកឧត្ដមជា អនុរដ្ឋលេខាធិការ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកលេខាធិការដ្ឋាន ,ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. បានគោរពរាយការណ៍ជូន ឯកឧត្ដមប្រធាន គ.ប.ផ.ក. អំពីលទ្ធផលការងារដែលសម្រេចបានប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តខែតុលា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក. រួចមក ឯកឧត្ដមប្រធាន គ.ប.ផ.ក. បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានខិតខំពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការ និងទិសដៅការងាររបស់គ.ប.ផ.ក. បានយ៉ាងល្អប្រសើរ បើទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ 

ស្ថិតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១០-១១និង១២ ខែតុលា នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្ដមប្រធានគ.ប.ផ.ក. ក៏បានសំណេះសំណាល និងណែនាំដល់មន្រ្តីទាំងអស់ សូមយកចិត្តទុកដាក់គោរពច្បាប់ចរាចរផ្លូវគោកក្នុងការធ្វើដំណើរ ទៅស្រុកកំណើតឬទីកន្លែងកម្សាន្តនានា ទាំងទៅទាំងមក ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ និងជូនពរមន្រ្តីទាំងអស់រួមជាមួយក្រុមគ្រួសារ សូមសប្បាយរីករាយ និងសុខសុវត្ថិភាពទាំងអស់គ្នា ក្នុងឱកាសបុណ្យជាតិដ៏សំខាន់នេះ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *