ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជេីញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

admin By admin October 8, 2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាន – អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារ លោក លោកស្រី មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សរុបចំនួន ៤១៨រូប ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ លោកនាយប៉ុស្តិ៍ សមាជិក សមាជិកា ទាំងអស់ដែលមានវត្តមាននាឱកាសនេះ ព្រមទាំងបានកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានឯកភាពចំពោះសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារនព្ធមាស និងទិសដៅការងារអនុវត្តបន្តដែលបានដាក់ចេញ ។ ឯកឧត្តម បានបន្ថែមថា រាល់សមិទ្ធផលទាំងឡាយដែលបានរំលេចក្នុងរបាយការណ៍នព្ធមាសនេះ គឺពិតជាបានកើតឡើងដោយមានការរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានរួមគ្នាបំពេញនូវតួនាទី និងភារកិច្ច ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ ឯកឧត្តម អគ្គនាយក បានដាក់ចេញនូវទិសដៅការងារអនុវត្តបន្តមួយចំនួនដូចខាងក្រោម ស្នើគ្រប់នាយកដ្ឋាន បន្តជំរុញ និងដឹកនាំដំណើរការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់បម្រើដល់ការងារជំនាញនិងសម្រាប់ជាឯកសារគោលដល់មន្ត្រីបន្តវេនអាចស្វែង យល់ពីរបៀបរបបការងារឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៦។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏នឹងត្រូវដាក់ឱ្យអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញនាពេលខាងមុខដូច្នេះស្នើជាពិសេសនាយកដ្ឋានរដ្ឋបាលសរុប ត្រូវត្រៀម លក្ខណៈសម្បត្តិមន្ត្រី សម្រាប់បណ្តុះបណ្តាលស្របតាមលក្ខខណ្ឌតម្រូវ ដើម្បីទទួលបានគុណវុឌ្ឍក្នុងការអនុវត្តភារកិច្ចថ្មីនេះឱ្យមានប្រសិទ្ធភាព។ ស្នើក្រុមការងារនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងនាយកដ្ឋានជំនាញសហការគ្នាដើម្បីជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ (អនុក្រឹត្យ ប្រកាស) សម្រាប់ អនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ ដែលនឹងត្រូវអនុមត្រដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។ ស្នើគ្រប់នាយកដ្ឋាន និងប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រីក្រោមឱវាទឱ្យបានម៉ឺង ម៉ាត់។ ស្នើដល់នាយកដ្ឋានជំនាញ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងក្រុមផ្តល់ទិដ្ឋការទាំងអស់ ត្រូវបន្តយក ចិត្តទុកដាក់ទប់ស្កាត់ការលួចជ្រៀតចូលខុសច្បាប់ នៃជនបរទេស និងអ្នកដំណើរដទៃទៀត។ សម្រាប់ប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់បន្ថែមលើការល្បាតត្រួតពិនិត្យដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងទំនិញខុសច្បាប់ជាដើម ពិសេសនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ។

ឯកឧត្តម អគ្គនាយក ក៏បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយប៉ុស្តិ៍ និងមន្ត្រី ក្រោមឱវាទទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ទើបធ្វើឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឈានទៅសម្រេចបានស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតតាមទិសដៅនិងផែនការដែលបានគ្រោងទុក។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *