កម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ

admin By admin October 8, 2026

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង បំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ។

សូមជំរាបជូនថា: បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *