អភិបាលខេត្តកណ្តាល ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា

admin By admin October 9, 2026

ចែករំលែកបន្តតំណរភ្ជាប់កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់ លោក អ៊ូច សៅវឿន អភិបាលថ្មី នៃគណៈអភិបាលស្រុកពញាឮ ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ការណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពញាឮថ្មី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ សូមបញ្ជាក់ថាលោក អ៊ូច សៅវឿ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកពញាឮ ជំនួសនលោក ថន សុវណ្ណា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកលើកដែក។ថ្លែងក្នុងពិធីតែងតាំងនេះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវយកបទពិសោធន៍ល្អៗពីការងារនៅមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងត្រូវបំពេញតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ត្រូវបន្តសិក្សា ស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ព្រមទាំងតាមដានសភាពការណ៍នៅក្នុងមូលដ្ឋានឱ្យបានច្បាស់ ដើម្បីធានាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពផងដែរ។ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់លោកអភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកអភិបាលស្រុកថ្មី ត្រូវបន្តកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប៕ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាលthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnail

Leave a Reply

Your email address will not be published. Required fields are marked *