ប្រធាន La Liga រិះគន់ FIFA ចំៗថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់»

admin By admin August 6, 2026

លោក Javier Tebas ប្រធានលីគកំពូលអេស្ប៉ាញ (La Liga) បានធ្វើការរិះគន់ចំៗ និងចោទប្រកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់» ព្រមទាំងបានអំពាវនាវឱ្យប្រធាន FIFA គឺលោក Gianni Infantino ចុះចេញពីតំណែងភ្លាមៗ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នកសារព័ត៌មានកីឡាល្បី​ឈ្មោះ​លោក Fabrizio Romano នៅថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៦​។

លោក Tebas បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធដឹកនាំបច្ចុប្បន្ន ដោយបានលើកឡើងថា៖ «គ្មានបេក្ខជនប្រកួតប្រជែង គ្មាននរណាម្នាក់ចង់ឈរឈ្មោះដើម្បីរង់ចាំតែការបរាជ័យនោះទេ។ នេះគឺជាប្រព័ន្ធដឹកនាំ ហើយវាជាប្រព័ន្ធដែលមានជំងឺចាប់តាំងពីប្រភពដើមមកម្ល៉េះ»។

លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលដែលលោកស្នាក់នៅសហរដ្ឋអាមេរិក លោកបានឮមនុស្សជាច្រើនសម្តែងការប្រឆាំង និងមិនយល់ស្របនឹងទង្វើរបស់លោក Infantino នោះទេ ប៉ុន្តែពួកគេគ្រាន់តែនិយាយ តែមិនព្រមធ្វើសកម្មភាពអ្វីសោះ។

លោក Javier Tebas បានបញ្ជាក់ធ្ងន់ៗថា៖ «ខ្ញុំមិនដឹងថា ការស្ងាត់ស្ងៀម ឬការបណ្តោយឱ្យកើតមានរឿងនេះ អ្វីមួយអាក្រក់ជាងនោះទេ ព្រោះអ្នកដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ គឺបានដឹងយ៉ាងច្បាស់អំពីការខូចខាតដែលវិស័យបាល់ទាត់បានជួបប្រទហ និងកំពុងតែរងគ្រោះ»៕

Leave a Reply

Your email address will not be published. Required fields are marked *