UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន
វិបត្តិដ៏ក្តៅគគុកមួយបានផ្ទុះឡើងក្នុងពិភពបាល់ទាត់ អំឡុងពេលដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលមានប្រទេសជាសមាជិកទាំង៥៥ ត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការពហិកាមិនចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ដើម្បីប្រឆាំងនឹងផែនការលក់ភាគហ៊ុនទៅឱ្យវិនិយោគិនឯកជនរបស់ FIFA។

លោក Tebas បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធដឹកនាំបច្ចុប្បន្ន ដោយបានលើកឡើងថា៖ «គ្មានបេក្ខជនប្រកួតប្រជែង គ្មាននរណាម្នាក់ចង់ឈរឈ្មោះដើម្បីរង់ចាំតែការបរាជ័យនោះទេ។ នេះគឺជាប្រព័ន្ធដឹកនាំ ហើយវាជាប្រព័ន្ធដែលមានជំងឺចាប់តាំងពីប្រភពដើមមកម្ល៉េះ»។
លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលដែលលោកស្នាក់នៅសហរដ្ឋអាមេរិក លោកបានឮមនុស្សជាច្រើនសម្តែងការប្រឆាំង និងមិនយល់ស្របនឹងទង្វើរបស់លោក Infantino នោះទេ ប៉ុន្តែពួកគេគ្រាន់តែនិយាយ តែមិនព្រមធ្វើសកម្មភាពអ្វីសោះ។
លោក Javier Tebas បានបញ្ជាក់ធ្ងន់ៗថា៖ «ខ្ញុំមិនដឹងថា ការស្ងាត់ស្ងៀម ឬការបណ្តោយឱ្យកើតមានរឿងនេះ អ្វីមួយអាក្រក់ជាងនោះទេ ព្រោះអ្នកដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ គឺបានដឹងយ៉ាងច្បាស់អំពីការខូចខាតដែលវិស័យបាល់ទាត់បានជួបប្រទហ និងកំពុងតែរងគ្រោះ»៕