អភិបាលខេត្តបាត់ដំបង បន្តនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ នៅស្រុកបវេល

admin By admin October 10, 2026

បាត់ដំបង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ ដែលរស់នៅក្នុងឃុំបួរវិល និងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ការផ្តល់អំណោយនេះ គឺជាការយកចិត្តទុកដាក់ និងការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងចូលរួមដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *