ឯកឧត្តម ផាន់ ចាន់ធុល និងក្រុមគ្រួសារ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលស្រុកបាភ្នំ និងនាំយកអំណោយមួយចំនួនឧបត្ថម្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

admin By admin October 10, 2026

(ព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ទី១០ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តស្វាយកាគី ស្រុកបាភ្នំខេត្តព្រៃវែង ដោយនាំយកចង្ហាន់និងតេយ្យទានប្រគេនព្រះសង្ឃ ព្រមទាំងចូលរួមបច្ច័យកសាងសាលាឆទាន ចំនួន ១ ខ្នង រួមមាន អង្ករ ២បាវ ស្លាដក់ ១០ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេស ទឹកផ្លែឈើ ១កេស មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ថ្នាំពេទ្យ ១កេស បច័្ចយកសាងវត្ត ២លានរៀល បច្ច័យប្រគេនព្រះសង្ឃ ២០ម៉ឺនរៀល/អង្គ អាចារ្យ ១០ម៉ឺនរៀល/ម្នាក់ និងយាយជី តាជី ១ម៉ឺនរៀលនិងក្រមា ១/ម្នាក់ និងព្រមទាំងសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគផ្សេងៗមួយចំនួនទៀត។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលស្រុកបាភ្នំ និងនាំយកអំណោយមួយចំនួនឧបត្ថម្ភជូនពួកគាត់ក្នុងឪកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរផងដែរ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *