ស្នងការនគរបាលខេត្តសៀមរាប ដាក់ពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

admin By admin October 10, 2026

សៀមរាប៖ ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលពាក់ព័ន្ធ ត្រៀមលក្ខណៈ និងដាក់ពង្រាយតាមបណ្តាគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ក្នុងការអនុវត្តភារកិច្ចនេះ កម្លាំងនគរបាលបានចុះឈរជើងតាមទីវត្តអារាម កន្លែងកម្សាន្ត និងទីតាំងដែលមានប្រជាពលរដ្ឋធ្វើដំណើរច្រើន ដើម្បីសម្រួលចរាចរណ៍ បង្ការទប់ស្កាត់ការកកស្ទះ ក៏ដូចជាការពារទ្រព្យសម្បត្តិ សុវត្ថិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាឱកាសនេះ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *