កម្លាំងនគរបាល ក្រុង-ស្រុកទាំង១៣ខេត្តសៀមរាប ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាឃុំ-សង្កាត់
សៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាឃុំ-សង្កាត់ទូទាំងខេត្តសៀមរាប។
ការចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់នេះ មានគោលបំណងធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនមានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលអញ្ជើញមកបំពេញកាតព្វកិច្ចរបស់ខ្លួន។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប






