ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា
នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនិងនិស្សិតនគរបាលនៃវគ្គបណ្តុះបណ្តាល “កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល” ដែលត្រូវសិក្សា-ហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ត្តមសាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពមួយចំនួន នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ពិធិសំណេះសំណាលនេះ ធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងរវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងអ្នកសិក្សា ជាពិសេស ដើម្បីណែនាំតម្រង់ទិសដល់សិស្សនគរបាលថ្មី ឱ្យបានស្គាល់និងយល់ដឹងកាន់តែច្បាស់អំពីបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនិងវិន័យក្នុងការសិក្សា-ហ្វឹកហាត់ផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានដាសតឿនក្រើនរំឭកដល់សិក្ខាកាមនិងសិស្សនគរបាលថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សា-ហ្វឹកហាត់ គោរពវិន័យសាលា គោរពបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាមន្ត្រីល្អ ប្រកបដោយចំណេះដឹង សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា









