សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញចូលរួមវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ និង ក្រសួងពាណិជ្ជកម្មតួកគីយ៉េ។
វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន។ វេទិកានេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សាធារណរដ្ឋតួកគីយ៉េ រសៀលថ្ងៃសុក្រ ទី១៦ តុលា ២០២៦
Attending the Cambodia-Türkiye Business Forum, co-organized by Cambodia Chamber of Commerce, Ministry of Commerce of the Kingdom of Cambodia, Foreign Economic Relations Board of Türkiye, and Ministry of Trade of Türkiye.
The forum brought together 66 Turkish and Cambodian companies, providing a significant opportunity to strengthen business ties and identify potential partners for collaboration between the two countries’ private sectors.
Türkiye, Friday afternoon, 16 October 2026
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia


























