ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបន្តចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន
កាហ្សាក់ស្ថាន៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបន្តចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Kassym-Jomat Tokayev ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។








