ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នា
កាហ្សាក់ស្ថាន៖ ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kassym-Jomat Tokayev ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។






