អភិបាលខេត្តប៉ៃលិន ចូលរួមសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

admin By admin October 22, 2026

ប៉ៃលិន៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺរដ្ឋបាលខេត្តប៉ៃលិន បានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ជំរុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាព ស្របតាមគោលនយោបាយដាក់ចេញដោយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារវាស់វែងដីធ្លីនៅក្នុងខេត្ត ការកែសម្រួលភាពមិនច្បាស់លាស់, ការកាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្តិភាពនៃការកាន់កាប់ដីធ្លី និងកសាងសង្គមសុខដុម។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញ បន្តការចែកបណ្ណកម្មសិទ្ធដីធ្លីជាប្រចាំជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ បណ្តាឃុំ/សង្កាត់ក្រុង/ស្រុក ក្នុងខេត្ត ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយបង្កើតបាននូវបរិយាកាសគ្មាន វិវាទដីធ្លី និង សេវា គាប់ចិត្ត ព្រមទាំងអនុវត្តការចុះបញ្ជីដីរដ្ឋកាន់កាប់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួង បរិស្ថាន, ដីគរុភណ្ឌ(ដីវត្ត), ដីសហគមន៍, ដីអង្គភាពរដ្ឋជុំវិញខេត្តនិងដីសម្បទានសេដ្ឋកិច្ច ដើម្បីបញ្ចៀសការទន្ទ្រាន និង ជម្លោះដីធ្លីនាពេលអនាគត។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *