លោកជំទាវ ជួញ សុឆៃ អញ្ជើញជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយ វីរនគរបាលការពារព្រំដែន វីរកងទ័ព និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកសំឡូត

admin By admin October 22, 2026

បាត់ដំបង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខានារីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយ វីរនគរបាលការពារព្រំដែន វីរកងទ័ព នៅវរសេនាតូចនគរបាលព្រំគោក វរលេខ ៨២៣ និងវរលេខ ៣១០ និងកម្លាំងយោធា ប្រចាំទិសសំឡូតនិងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ខេត្តបាត់ដំបង។

នាឱកាសនោះ លោកជំទាវ ជួញ សុឆៃ បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសម្ដែងការដឹងគុណពីលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខានារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ គណៈកម្មការសាខានារីក្រសួងមហាផ្ទៃ ជូនចំពោះ វីរនគរបាលការពារព្រំដែន និងវីរកងទ័ពទាំងអស់ កំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ កម្មវិធីនេះរៀបចំដោយគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ និងបើវើរីច។ 

លោកជំទាវ បន្ដថា កម្មវិធី គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យឆ្លុះបញ្ចាំងពីស្មារតី «ខ្មែររួបរួម ខ្មែរសាមគ្គី» ដើម្បីសម្តែងនូវការដឹងគុណ យកចិត្តទុកដាក់និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនគរបាល និងកងទ័ពការពារព្រំដែន បាននិងកំពុងលះបង់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *