ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ

admin By admin October 22, 2026

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ មានការអញ្ជេីញចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ-មេបញ្ជាការងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកអធិការ-អធិការរងក្រុង/ស្រុកទាំង៥ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំងបី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង២១ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤។

លោកស្នងការ នគរបាលខេត្ត បានមានប្រសាសន៍ បើកកិច្ចប្រជុំនិងបានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការណ៍ ឡើងអានរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខរបស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងឡើងអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីនគរបាលចំនួន ៥រូប ដែលកាន់មុខតំណែងថ្មីនិងធ្វើការប្រគល់លិខិតសរសើរ និងប័ណ្ណសរសើរជូនដល់មន្រ្តីនគរបាលគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន។

លោកស្នងការ បានកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំបំពេញការងារ ទៅតាមមុខជំនាញនីមួយៗបានល្អប្រសើរ និងបានផ្តាំផ្ញើរដល់មន្រ្តីនគរបាលដែលទើបតែបានទទួលមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់សហការណ៍ ឱ្យបានល្អប្រសើរ ជាមួយមន្រ្តីនគរបាលនៅក្រោមឱវាទរបស់ខ្លួន និងខិតខំសហការណ៍អោយបានល្អជាមួយស្ថាប័ន នានាក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងត្រូវខិតខំបន្តនូវការផ្តល់អត្តសញ្ញាណ្ណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *