អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០៤នាក់ប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធករណីកាប់យកម៉ូតូ ។រួមទប់ស្កាត់ និងបង្ក្រាប ផងដែរ។
==========ក្រុងប៉ោយប៉ែត: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានជនមិនស្គាល់បានយកកាំបិតកាប់យកម៉ូតូ នៅចំណុចចំការស្វាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបណ្ដឹង នៅវេលាម៉ោង ២២:១០នាទី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការចុះប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចផ្លូវជាតិលេខ៥៩ ឆ្ពោះទៅស្រុកម៉ាឡៃ និងដកហូតម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះ ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២៥ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីធ្វើការសួរនាំ។ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពពួកខ្លួនពិតជាបានធ្វើសកម្មកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន។ជំនាញគោរពស្នើសុំគោលការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី និង គោរពស្នើសុំប្រគល់ម៉ូតូជូនរងគ្រោះវិញ។ករណីខាងលើ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏មានវត្តមានចូល








