ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងស្មារតីទទួលខុសត្រូវដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក
សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំសហការី រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងស្មារតីទទួលខុសត្រូវដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។
ជាមួយគ្នានេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក៏នៅតែបន្តចុះផ្សព្វផ្សាយអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក វិន័យក្នុងការបើកបរ និងវិធានការសុវត្ថិភាព ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
ការងារផ្សព្វផ្សាយអប់រំ និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ត្រូវបានអនុវត្តជាប្រចាំ ដោយផ្តោតលើការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។សូមចូលរួមគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអ្នកដទៃ និងបើកបរដោយការទទួលខុសត្រូវ ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ និងសង្គមទាំងមូល៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









