បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង…
Category: ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៤ ២៤០ បណ្ណ នៅស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម សាយ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត កាន់បិណ្ឌវេនទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ
រសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត កាន់បិណ្ឌវេនទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស…
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការដឹកជញ្ជូនឆ្លងដែនលើតម្រាយផ្លូវចិន-ឡាវ-កម្ពុជា ក្រោមកិច្ចព្រមព្រៀង GMS-CBTA Early Harvest
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការដឹកជញ្ជូនឆ្លងដែនលើតម្រាយផ្លូវចិន-ឡាវ-កម្ពុជា ក្រោមកិច្ចព្រមព្រៀង GMS-CBTA Early Harvest ដឹកនាំដោយឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន នៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន។ …
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំពិធីសំណេះសំណាលជាមួយនិស្សិតពន្ធនាគារ ដែលត្រៀមទៅសិក្សាវគ្គបណ្តុះបណ្តាលថ្នាក់មហាវិទ្យាល័យជំនាញអនុវត្តទោសព្រហ្មទណ្ឌ និងជំនួយផ្នែកច្បាប់
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំពិធីសំណេះសំណាលជាមួយនិស្សិតពន្ធនាគារ ដែលត្រៀមទៅសិក្សាវគ្គបណ្តុះបណ្តាលថ្នាក់មហាវិទ្យាល័យជំនាញអនុវត្តទោសព្រហ្មទណ្ឌ និងជំនួយផ្នែកច្បាប់ រយៈពេលពេញ ៥ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ…
ឯកឧត្តម សរ សិទ្ធិ អញ្ជើញចូលរួមក្នុងពិធីបើក មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥
ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ អ.ន.ក វិស័យមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសក អៀ ឆុង
ព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសក អៀ ឆុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅវត្តភូមិធំថ្មី ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្ដេច ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥។
សម្ដេច ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥។ ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក…
ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ថ្នាក់ដឹកនាំ តំណាងកងកម្លាំងការពារ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារផ្នែកសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តាគោលដៅអង្គភាពជំនាញនីមួយៗជាច្រើនរូបទៀត។ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ ដើម្បីបន្តពង្រឹងអំពីការងារ ផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមបណ្តាគោលដៅសំខាន់ៗឱ្យបានល្អនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ។ ក្នុងនោះ ឯកឧត្តម បានបន្ថែមថា ដើម្បីធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានអនាម័យនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ…
នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័តពេលយប់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធានាឱ្យបាននៅសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង…