៦ខែនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បណ្តុះបណ្តាលមន្រ្តីជិត១.៤០០នាក់
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ (NASLA) បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន១៩វគ្គ។ វគ្គទាំងនេះ មានសិក្ខាកាមជាមន្ត្រីរាជការស៊ីវិលនៃទីស្តីការក្រសួង និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសិក្សាសរុបចំនួន ១.៣៩៧រូប ក្នុងនោះមានស្រ្តី ៤៣១រូប។ យោងតាមរបាយការណ៍ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្តុះបណ្តាលទាំងនោះ រួមមាន ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ វិធីសាស្ត្រអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វគ្គក្រៅពីនេះទៀត រួមមាន...
ឯកឧត្តម យុន ឈុន្នី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» (គ.ភ.ឃ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង លោក...
ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាង អនុស្សរណៈស្តីពី “ការសហការ និងគាំទ្រក្នុងកិច្ចការងារបច្ចេកទេស ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ” រវាងក្រសួងមហាផ្ទៃ និងវិស័យឯកជន
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាង អនុស្សរណៈស្តីពី “ការសហការ និងគាំទ្រក្នុងកិច្ចការងារបច្ចេកទេស ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ” រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Forval...
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារផ្ទាល់ ជាមួយមន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង
សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី ចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារផ្ទាល់ ជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីជាការឆ្លើយតប...
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំម្ចាស់ចំការ និងអាជីវករ ត្រូវសម្រិតសម្រាំងនាំយកបន្លែ ផ្លែឈើ និងផលិតផលល្អៗរបស់អ្នកខេត្តបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ផ្លែឈើ ជាពិសេសនាំយកទុរេនដែលមានគុណភាព...
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកម្លាំងប្រមូលផ្តុំ ត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងត្រៀមកម្លាំងឱ្យមានភាពរួចរាល់ក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនគរបាលប្រមូលផ្តុំ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ...
ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពផ្លូវខូចខាត នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន ក្នុងភូមិសាស្រ្តខេត្ត
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូចខាត នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។ ក្នុងឱកាសចុះពិនិត្យនោះ...
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំបន្តអនុវត្តន៍នីតិវិធីលើករណីបទល្មើសបច្ចេកវិទ្យា
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បន្តអនុវត្តន៍នីតិវិធី លើករណីបទល្មើសបច្ចេកវិទ្យា ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព...
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញចូលរួមប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារជំនាញអញ្ជើញចូលរួមប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ) ជាមួយក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត គឹម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី...
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ របស់ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ របស់ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ឯកឧត្តម...
