ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការប្រើទីតាំងសម្រាប់ថតរូបអនុស្សាវរីយ៍របស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ និងសៀវភៅស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃពិធីគោរពទង់ជាតិ
នៅរសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការប្រើទីតាំងសម្រាប់ថតរូបអនុស្សាវរីយ៍របស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ និងសៀវភៅស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃពិធីគោរពទង់ជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក – A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា ប្រមូលគំនិតល្អៗ និងផ្តល់យោបល់ក្នុងការកែលម្អរាល់ចំណុចពាក់ព័ន្ធនានាក្នុងសៀវភៅ ដើម្បីឱ្យសៀវភៅទាំងពីរ មានលក្ខណៈគ្រប់ជ្រុងជ្រោយនិងគុណភាពខ្ពស់។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា














