លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតី ក្នុងពិធី “ចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ៤ ៨១៩ ចង្ក្រាន ក្នុងក្រុងខេមរភូមិន្ទ”

admin By admin October 7, 2026

ខេត្តកោះកុង៖ ថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី “ចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ៤ ៨១៩ ចង្ក្រាន ក្នុងក្រុងខេមរភូមិន្ទ”។

លោកជំទាវ ឈី វ៉ា បានញ្ជាក់ថា ចង្ក្រានសន្សំសំចៃថាមពល មានសារៈសំខាន់ដូចជា ការសន្សំសំចៃថាមពល និងកាត់បន្ថយការប្រើប្រាស់ឈើ និងការរក្សាព្រៃឈើ ដោយចង្ក្រានសន្សំសំចៃថាមពលនេះ មានប្រសិទ្ធភាពជួយ សន្សំសំចៃក្នុងការប្រើប្រាស់ឈើជាប្រភពរួម បានរហូត៧០% បើប្រៀបធៀបនឹងចង្ក្រានធម្មតា។ នេះគឺជារូបវ័ន្តការពារព្រៃឈើ និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដែលជាមូលហេតុ សំខាន់នៃការប្រែប្រួលអាកាសធាតុ។ ការកាត់បន្ថយថវិកាគ្រួសារ ដោយការប្រើប្រាស់ឈើជាប្រភព នឹងជួយឱ្យប្រជាពលរដ្ឋសន្សំសំចៃថវិកាបានច្រើន ពិសេសសម្រាប់ការវិនិយោគផ្សេងៗក្នុងគ្រួសារ ដូចជាការចំណាយលើការសិក្សារបស់កូនចៅ និងការថែទាំសុខភាពជាដើម។ ម្យ៉ាងទៀតអាចជួយការពារសុខភាពសាធារណៈ ដោយការប្រើប្រាស់ចង្ក្រានសន្សំសំចៃថាមពល មានប្រសិទ្ធភាពក្នុង ការបំភ្លឺ និងការចម្អិនអាហារ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការចែកចង្ក្រានសន្សំសំចៃថាមពលថ្ងៃនេះ បានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការចូលរួមរក្សា បរិស្ថាន និងធនធានធម្មជាតិ ឱ្យនៅតែល្អប្រសើរសម្រាប់អនាគតយូរអង្វែង។ 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *