ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០២៦
នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងបានធ្វើការណែនាំទម្រង់ទិសលើការងារសំខាន់ៗមួយចំនួន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធ៕








